បច្ចេកទេសចិញ្ចឹមត្រី Technical Fish Farm

 

១. ការជ្រើសរើសពូជត្រីចិញ្ចឹម
ពូជត្រីស៊ីសាច់៖ ត្រីប្រា ត្រីអណ្តែង ត្រីរ៉ស់ ត្រីចាប ត្រីក្រាញ់ ត្រីពោធ៍ ត្រីឆ្ដោ
ពូជត្រីស៊ីបន្លែ៖ ទីឡាប់យ៉ា ត្រីសុងហ៊ឺ ត្រីកែង ត្រីឆ្ពិន ត្រីក្អែក ត្រីកាប

២. ការចិញ្ចឹមត្រីស្រះធម្មជាតិខ្នាតធំ
ក្រោយពីចាប់ត្រីហើយ យើងបង្ហូរទឹកចេញឲ្យអស់ ហាលថ្ងៃចំនួនបីថ្ងៃ ឬសម្រាប់ស្រះថ្មី រោយជីបូកាឈិលាមកសត្វ ឬស៊ុបពែបូកាឈិ ២ ក្តាប់ដៃក្នុង ១ ម៉ែត្រការេ
ដាក់ EM1 ៥ លីត្រ ដោយ ១ លីត្រលាយទឹកស្អាត ៥០០លីត្រ រួចបង្ហូរទឹកចូល ទុករយៈពេលបីថ្ងៃទើបយកត្រីបញ្ចូល ១ម៉ែត្រការ៉េដាក់ត្រី ៥-១០ក្បាល សម្រាប់ត្រីស្រកា ឬត្រីគ្មានស្រកាមានមាឌធំ។សង្កេតមើលទឹកដោយក្បង់ទឹកមកហិត ប្រសិនបើមានក្លិនស្អុយ ប្រើ EMបំបែក ដើម្បីបំបាត់ ក្លិនស្អុយ (EMបំបែក ១លីត្រ សម្អាតទឹកបាន ១០ ម៉ែត្រគូប)។

៣. ការចិញ្ចឹមត្រីក្រាលប្លាស្ទិចខ្នាតតូច
ជីស្រះប្រវែងបណ្តោយ ៤ម៉ែត្រ គុណ ២ម៉ែត្រ ជំរៅ ១ម៉ែត្រ។ក្រាលប្លាស្ទិចលើស ៤ ម៉ែត្រ ដើម្បីស្តុកទឹកក្នុងកៅស៊ូ ហើយប្រភេទមេរោគ ឬបាក់តេរីផ្សេងៗ ដែលនៅក្នុងដី មិននៅក្នុង នោះទេ។ត្រូវបត់ប្លាស្ទិច ឲ្យដល់មាត់ច្រាំងស្រះ ហើយយកដីសង្កត់ ឲ្យជាប់មាត់ស្រះ ដាក់ដីបាតស្រះកម្ពស់ ៥-១០ សង់ទីម៉ែត្រ ដើម្បីបង្កើតធម្មជាតិរបស់ស្រះ

ដាក់ជីបកាឈិ លាមកសត្វ ឬស៊ុបពែបូកាឈិ ១គីឡូក្រាម និងEM.1 ៦០០ មីលីលីត្រ ឬអាចថែមបានពេលណា ឃើញថាទឹកមិនទាន់ស្អាត។បូមទឹកបញ្ចូលស្រះឲ្យពេញកុំឲ្យឃើញប្លាស្ទិច ទុក ៣-៧ថ្ងៃ។បញ្ចូលត្រីដាក់ក្នុងស្រះចិញ្ច្ចឹមចំនួន ៣០០-៤០០ ក្បាល សម្រាប់ ត្រីអណ្តែង ឬត្រីមានមាឌតូចគ្មានស្រកា។សម្រាប់ត្រីធំគ្មានស្រកា ១ ម៉ែតការេ ដាក់ត្រី ៥ – ១០ ក្បាល ឬ តិចជាងនេះ ត្រូវរុំសំណាញ់ជុំវិញស្រះ ការពារកុំឲ្យសត្វពស់ ឬសត្វផ្សេងៗមកស៊ីត្រី ឬមិនឲ្យត្រីវាឡើង។
លោកអ្នកអាចដាំដំណាំជុំវិញស្រះដូចជា ស្លឹកគ្រៃ ជីនាងវង ជីវ៉ាន់ស៊ុយ។

 

 

៤. ការប្រមូលផល
ក្រោយពេលចិញ្ចឹមប្រមាណ ៩០ ថ្ងៃ ចំពោះត្រីអណ្តែង អាចប្រមូលបានហើយ៕

Share
Stay connected with us: