I. លក្ខខណ្ឌសម្រាប់ចូលជាសមាជិក
- ដាក់ពាក្យសុំចូលជាសមជិក (សាមញ្ញ នឹង សមាជិក) របស់ Camgreens សាមុីខ្លួនត្រូវតែជាជនជាតិខ្មែរ។
II.សិទ្ធិនិងភារកិច្ចរបស់សមាជិកសាមញ្ញ
- សិទ្ធិចូលរួមពិគ្រោះយោបលក្នុងផ្នែកនីមួយៗ តាមការអញ្ជេីញរបស់ក្រុមការងារ Camgreens
- មានសិទ្ធិអទិភាពក្នុងការទទួលពត៍មានផ្នែក (កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទីផ្សារ)
- ពេលបោះឆ្នោតជ្រេីសរេីសសមាជិកថ្មីតាមផ្នែកនីមួយៗ សមាជិកសាមញ្ញ មានសិទ្ធិបោះឆ្នោតជ្រេីសរេីសតំណាងរបស់ខ្លួន នឹងមានសិទ្ធិឈរឈ្មោះជាបេក្ខជនជ្រេីសតាំង បន្ទាប់ពីបានជាប់ឆ្នោតពីសមាជិកជ្រេីសតាំងហេីយទេីបបានសិទ្ធិឈរជា បេក្ខជនការិយាល័យប្រតិបត្តិរបស់ Camgreens
- សមាជិកសាមញ្ញមានសិទ្ធិជាអទិភាពក្នុងការដាក់ពាក្យចូលធ្វេីការក្នុងផ្នែកនីមួយៗដែលបានដាក់ប្រកាសជ្រេីសរេីសដូចជា (វិនិយោកទុន ច្បាប់ បច្ចេកទេស ទីផ្សារ បេីកសាខាថ្មី ) នៅក្នុង Camgreens
III. ភារកិច្ចរបស់សមាជិក
- សមាជិកគឺជាបេក្ខជនដែលបាននិងកំពុងទទួលផលហេីយ
- សមាជិកមានកសិករ នឹងបុគ្គលិក
- សមាជិកជាកសិករតម្រូវអោយមានដី១ហិតាទេីបចូលជាសមាជិកបាន
បញ្ជាក់: មួយឃុំយកសមាជិកតែមួយនាក់ប៉ុណ្ណោះ សមាជិកឃុំមានសិទ្ធិជ្រេីសរេីសកម្មករ និងបង្កេីតក្រុមដោយផ្ទាល់ នឹងមានការជួយសម្របសម្រូលពីសមាជិកខេត្ត។
- សមាជិកទាំងអស់ត្រូវបំពេញទួនាទីតាមផ្នែកនីមួយៗដែលបានកំណត់ដោយ Camgreens ។
IV. បង់សមាជិកភាព
- សម្រាប់ការចុះឈ្មោះចូលជាសមាជិកសាមញ្ញ នឹងសមាជិក តម្រូវអោយមានការបង់ថ្លៃ ៥០ដុល្លា និងបរិចាក ១៥ដុល្លាចូលទៅក្នុងក្រុមបណ្តាញ់ "Network Group"។
- ការបង់ថ្លៃ៥០ដុល្លានេះគឺទុកសម្រាប់បង្កេីតវេទិការប្រជុំធំប្រចាំឆ្នាំថ្នាក់ខេត្តរបស់សមាជិកផ្ទាល់
- សមាជិកសាមញ្ញអាចស្នេីរសុំចាក់ចេញពីក្រុម នឹងដក់លុយបានភ្លាម ៤០ដុល្លា ដែលថវិកា ១០ដុល្លា សម្រាប់ថ្លៃសេវាផ្សេងៗ បេីការស្នេីរសុំចាក់ចេញនោះមុនប្រជុំធំប្រចាំឆ្នាំ។
- សមាជិកអាចស្មេីរសុំចាក់ចេញពីក្រុមបាន តែតម្រូវអោយកំណត់ពេលពិចារណាចំនួន ៦០ថ្ងៃ ចាប់ពីថ្ងៃស្នេីរសុំ។ ដល់កំណត់៦០ថ្ងៃសមាជិកកម្មអាចដកលុយបាន ៥០ដុល្លាវិញបេីការស្នេីរសុំចាក់ចេញនោះមុនប្រជុំធំប្រចាំឆ្នាំ។
- សមាជិក នឹងសមាជិកសាមញ្ញពេលស្នេីរសុំចាក់ចេញពីក្រុមមិនអាចដកលុយ ១៥ដុល្លាដែលបានបរិចាកចូលក្រុមបានទេ។