បច្ចេកទេសចិញ្ចឹមកង្កែប

 

 

ទីតាំងចិញ្ចឹម៖ កង្កែបអាចចិញ្ចឹមនៅក្នុងទ្រុងសំណាញ់ពន្លិចក្នុងទឹកឬក៏ចិញ្ចឹមនៅក្នុងអាងស៊ីម៉ងត៍។ គប្បីជ្រើសរើសកន្លែងស្ងប់ស្ងាត់ ស្រឡះ ម្លប់ ដីមិនជូរពេកឬប្រៃពេក ពន្លឺគ្រប់គ្រាន់ មានប្រភពទឹកស្អាត។

ចិញ្ចឹមដោយទ្រុងសំណាញ់៖  ទ្រុងសំណាញ់ត្រូវបានធ្វើអំពីសរសៃជ័រឬសរសៃនីឡុង ទទឹងប្រមាណពី ១,៥ ទៅ ២ ម៉ែត្រ បណ្តោយ ពី ៣ ទៅ ៥ ម៉ែត្រ កំពស់ពី ១ ទៅ ២ ម៉ែត្រ។ បាតទ្រុងពន្លិចក្រោមទឹកពី ១៥ ទៅ ២៥ សង់ទីម៉ែត្រ បណ្តែត ផ្ទាំងស្នោសំរាប់កង្កែបឡើងស៊ីឬបោះកំប្លោកដើម្បីសំអាតទឹកនិងទុកអោយកង្កែប សំរាក។

ចិញ្ចឹមដោយអាងស៊ីម៉ងត៍៖ អាងស៊ីម៉ងត៍មានផ្ទៃក្រឡាពី ៦ ទៅ ៣០ ម៉ែត្រការ៉េ កំពស់ធានាមិនអោយ កង្កែបលោតចេញក្រៅបាន មានប្រព័ន្ធផ្គត់ផ្គត់និងបញ្ចេញទឹក ប្រព័ន្ធសំណាញ់បាំងការពារកង្កែប អាង មុនពេលចិញ្ចឹមត្រូវបានប្រព្រឹត្តិកម្មដោយបណ្តាជាតិគីមី៖ Kali pemanganat, Iodine, chlorine ។ល។

ជ្រើសរើសពូជ៖ ជ្រើសរើសកង្កែបពូជមានប្រភពច្បាស់លាស់ ទំហំប៉ុនៗគ្នា មិនដាច់រលាត់ មិនឆ្លងជំងឺ...។ ងូតទឹកអោយសត្វកង្កែបដោយទឹកអំបិល ០,៣% ពី ១០ ទៅ ១៥ នាទី មុនពេលដាក់ចិញ្ចឹម។ កូនពូជ មានទំហំពី ៣ ទៅ ៥ ក្រាមក្នុង ១ ក្បាល ព្រលែងដោយដង់ស៊ីតេពី ៥០ ទៅ ១០០ ក្បាលក្នុង ១ ម៉ែត្រការ៉េ កង្កែបធំព្រលែងដោយដង់ស៊ីតេពី ៧០ ទៅ ៨០ ក្បាលក្នុង ១ ម៉ែត្រការ៉េ។

* របៀបថែទាំ៖ អាចអោយកង្កែបស៊ីចំណីឧស្សាហកម្មទម្រង់គ្រាប់មានកំរិតប្រូតេអ៊ីនខ្ពស់ឬចំណីធម្មជាតិ ដូចជា៖ ខ្យងហោងលឿង ជន្លេន ត្រីចម្រុះ ជាដើម។ គប្បីជ្រើសរើសចំណីសមស្របនឹងដំណាក់កាលធំធាត់ នីមួយៗរបស់កង្កែប។ ក្នុងខែដំបូង បរិមាណចំណីសម្រាប់កង្កែបស្មើនឹង ៧ ទៅ ១០% នៃទម្ងន់ហ្វូងកង្កែប ដាក់ អោយស៊ីពី ៣ ទៅ ៤​ ដងក្នុង ១ ថ្ងៃ។ ចាប់ពីខែទី ២ ឡើងទៅដាក់អោយស៊ីពី ៣% ទៅ ៥% នៃទម្ងន់ហ្វូង ហើយអោយស៊ីតែពី ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ នៅពេលព្រឹកនិងពេលល្ងាចត្រជាក់។ បំពេញបន្ថែមវីតាមីនថ្នាំ ប៉ូវកម្លាំង អង់ស្ស៊ីមរំលាយអាហារអោយកង្កែប ១ សប្តាហ៍ម្តង។ ឧស្សាហ៍លាងសំអាតទ្រុងចិញ្ចឹម អាងចិញ្ចឹម ចៀសវាងកុំទុកអោយកង្កែបស៊ីប៉ះ ចំណីសេសសល់ពីថ្ងៃមុន ធុំក្លិនផ្អូមជាដើម។ ពីរសប្តាហ៍ថ្លឹងកង្កែបម្តងដើម្បី ពិនិត្យ មើលកំរិតកំណើនទម្ងន់ ផ្តើមពីនោះកែសម្រួលរបរចំណីនិងរបៀបថែទាំអោយសមស្រប។ បន្ទាប់ ពីចិញ្ចឹម បាន ២ ទៅ ៣ ខែ កង្កែបមានទម្ងន់ប្រមាណពី ២០០ ទៅ ៣០០ ក្រាមក្នុង ១ ក្បាល គឺអាចចាប់ យកទៅលក់បាន៕ 

Contact Us

Headquarters

National road #6, Siem Reap, Cambodia.

Yon Mao Biz
Product Manager
Email: talktobe@gmail.com

Karona Chin
Administration
Email: info@camgreens.com
Tel: 017985046

 

Share
Stay connected with us: